Skip to content

ហេតុអ្វីបានជាត្រូវការថតពិនិត្យដោះ ?

ជំងឺមហារីក​ដោះគឺជា​ជំងឺ​មហារីក​ទូទៅ​បំផុតចំពោះ​ស្ត្រីនៅ​ក្នុង​ប្រទេស​អូស្ត្រាលី។3418 

BreastScreen NSW សូមអញ្ជើញស្ត្រីដែលមានអាយុពី 50 ទៅ 74 ឆ្នាំ មកថតពិនិត្យដោះរៀងរាល់ 2 ឆ្នាំម្តង។  

តើការថតពិនិត្យដោះគឺជាអ្វី? 

ការថតពិនិត្យដោះ​ ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ការថតពិនិត្យដោះដោយប្រើកាំរស្មីអ៊ិច ​គឺ​ជា​កាំរស្មីអ៊ិច​ (x-ray) នៃ​ដោះ។ វា​អាច​រក​ឃើញ​ជំងឺមហារីក​តូច​ដូច​គ្រាប់​អង្ករ នៅមុន​ពេល​អ្នក​សម្គាល់​ឃើញ​ការ​ផ្លាស់​ប្តូរ ឬ​មាន​អារម្មណ៍​ថា​មាន​ដុំ​ពក។ 

 

Dollar pink icon
វាឥតគិតថ្លៃ
Pink timer icon
វាចំណាយពេល 20 នាទី 
Pink medical sign icon
អ្នកមិនត្រូវការការបញ្ជូនបន្តពីវេជ្ជបណ្ឌិតទេ។

ពេលវេលាដ៏ល្អបំផុតដើម្បីព្យាបាលជំងឺមហារីកដោះគឺនៅពេលដែលវានៅតូចមែនទែននៅឡើយ។ ប្រសិនបើជំងឺ​មហារីក​ដោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ដំណាក់កាល​ដំបូង វា​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល។ ស្ត្រី​ភាគ​ច្រើន​មាន​សុខភាព​ល្អ​ឡើង​វិញ ហើយ​វិល​មក​រក​ជីវិត​ធម្មតា​វិញ។  

ស្ត្រីមកពីគ្រប់សាវតារវប្បធម៌ទាំងអស់អាចកើតជំងឺមហារីកដោះ។ អ្នក​ប្រហែល​ជា​មើល​ទៅ ​ហើយ​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​អ្នក​អាច​មាន​ជំងឺ​មហារីក​ដោះ​ដោយ​មិន​មាន​រោគ​សញ្ញា​ណា​មួយ (ការឈឺ)។   

ហេតុអ្វីការថតពិនិត្យដោះមានសារៈសំខាន់? 

1-in-7 infographic with 7 people's icon
ស្ត្រី 1 នាក់ក្នុងចំណោម 7 នាក់នៅក្នុងរដ្ឋ NSW នឹងត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកដោះ។ 1548
Infographic icon with 50+ and a lady
ស្ត្រីភាគច្រើនដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកដោះមានអាយុលើសពី 50 ឆ្នាំ។ 3425 
Infographics illustrations with one pink and 9 blue images for people.
ស្ត្រីភាគច្រើនដែលមានជំងឺមហារីកដោះ មិន មានប្រវត្តិគ្រួសារកើតជំងឺមហារីកដោះទេ។ 3428 

ពេលណាដែលត្រូវថតពិនិត្យ 

  • រៀងរាល់ពីរឆ្នាំចាប់ពីអាយុ 50 ដល់ 74 ឆ្នាំ។
  •  អ្នកមិនត្រូវការការបញ្ជូនបន្តពីវេជ្ជបណ្ឌិតទេ។  
  • ស្ត្រីដែលមានអាយុពី 40-49 ឆ្នាំ និងស្ត្រីដែលមានអាយុលើសពី 74 ឆ្នាំក៏អាចថតពិនិត្យផងដែរ។ សូមនិយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នកជាមុនសិន។ 

របៀបកក់ទុកការថតពិនិត្យដោះ 

ហៅទូរសព្ទទៅលេខ 13 20 50 ដើម្បីធ្វើការកក់ទុក ឬហៅទូរសព្ទទៅសេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ តាមលេខ 13 14 50 ប្រសិនបើអ្នកចង់បានជំនួយផ្នែកភាសាដើម្បីធ្វើការកក់ទុក។   

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់នៅឯការណាត់ជួបរបស់អ្នក សូមអនុញ្ញាតឱ្យ  BreastScreen NSW ដឹងនៅពេលអ្នកកក់ទុក។ គ្រួសារ ឬមិត្តភក្តិមិនអាចបកប្រែនៅឯការណាត់ជួបរបស់អ្នកបានទេ។  

ប្រសិនបើ​ចង់​មក​ជាមួយ​ស្ត្រីដទៃទទៀតដើម្បី​គាំទ្រ​គ្នាទៅវិញទៅមក យើង​អាច​ធ្វើការកក់​ទុក​ជា​ក្រុមបាន។  

BreastScreen NSW មានគ្លីនិក និងរថយន្តវែនចល័តជាង 250 នៅក្នុងរដ្ឋ NSW។  

សូមយកព័ត៌មានទំនាក់ទំនងវេជ្ជបណ្ឌិតរបស់អ្នកមកកាន់ការណាត់ជួបរបស់អ្នក ប្រសិនបើអ្នកចង់ឱ្យពួកគេទទួលបានច្បាប់ចម្លងនៃលទ្ធផលរបស់អ្នក។ 

ការណាត់ជួបរបស់អ្នក 

  • ពាក់សម្លៀកបំពាក់ពីរបំណែកដាច់ពីគ្នា ពីព្រោះ​អ្នក​នឹង​ត្រូវ​ដោះ​សម្លៀក​បំពាក់​ចេញ​ពី​ផ្នែកចង្កេះ​ឡើង​ទៅលើ។  
  • កុំប្រើម្សៅ គ្រឿងបំបាត់ក្លិន ឬក្រែមលាបលើរាងកាយរបស់អ្នកនៅថ្ងៃនៃការណាត់ជួបរបស់អ្នក ពីព្រោះវាអាចប៉ះពាល់ដល់កាំរស្មីអ៊ិចរបស់អ្នក។ 
  • អ្នកជំនាញថតកាំរស្មីអ៊ិចស្រ្តី (បុគ្គលិកសុខាភិបាលដែលថតកាំរស្មីអ៊ិច) នឹងនាំអ្នកទៅបន្ទប់ឯកជនមួយដើម្បីដោះសម្លៀកបំពាក់ចេញ។ បន្ទាប់មកអ្នកនឹងថតកាំរស្មីអ៊ិចនៃដោះនីមួយៗ។  
  • កាំរស្មីអ៊ិចគឺលឿន។ ស្ត្រីខ្លះអាចមានអារម្មណ៍មិនស្រួលនៅពេលដែលដោះត្រូវបានសង្កត់។ អ្នកអាចសួរសំណួរ និងបញ្ឈប់ការថតពិនិត្យដោះនៅពេលណាក៏បាន។  
  • សូម​យក​ការ​ថត​កាំរស្មីអ៊ិច​ដោះ​ពីមុនៗមក​ជាមួយ​​អ្នក ប្រសិន​បើការថតពិនិត្យដោះដោយប្រើកាំរស្មីអ៊ិចចុង​ក្រោយ​របស់​អ្នក​មិន​បានធ្វើ​ជាមួយ  BreastScreen NSW ទេ។ 

សូមប្រាប់បុគ្គលិករបស់យើង ប្រសិនបើអ្នក៖  

  • មានផ្ទៃពោះ ឬបំបៅដោះកូន 
  • មានការផ្សាំដោះ 
  • ដាក់ម៉ាស៊ីនភ្ញោចបេះដូង 
  • មានបញ្ហាក្នុងការឆ្លាស់ទីដងខ្លួន បញ្ហាខ្នង ឬស្មា។